Contraception shouldn’t be just a knowledge for married women.

ការពន្យាកំណើតមិនគួរត្រឹមតែជាចំណេះដឹងសម្រាប់តែស្រ្តីដែលរៀបការហើយនោះទេ

Contraception shouldn’t be a topic for only married women talk about, it should be for everyone including girl teens. If contraception isn’t included in curriculum, it should be a topic within mother-daughter or father-son conversation as a part of life knowledge. In Cambodia, there might be no sex education due to the strict tradition toward virginity value and value of women’s rules, but in school curriculum, the reproductive health has been added in. As sex education can now publicly and secretly travel faster in any ways than contraception education, to my view, all teens, especially girl teens should be taught to familiarise of this. Yes, it may sound awkward and uncomfortable to parents, but the accurate information of this type of topic can lead to reduction of unhealthy relationship, unwanted sex from sexual assaults, unplanned pregnancy or getting STIs (Sexually Transmissible Infection). Every contraception does have its pros and cons, but it’s better planned ahead than regret. There is a wide range of contraceptions to choose from and to suit their bodies and lifestyles, but the most popular modern contraceptive methods in Cambodia are pills and injection. In this post, I’m gonna show you briefly the pros and cons of available contraceptions in Cambodia, and hopefully these reaches to teenagers, both in urban and rural areas to familiarise about it. Don’t get me wrong, it is not that I’m encouraging teens for sex, but it’s encouraging knowledge for teens’ protection and decision, just in case they may be facing sexual assaults or accidentally involving in secret sex which end up being young parents or having abortion.

Popular pills and injections for birth control. Source: CDHS

Condoms

They are the only most common methods of birth control and prevention of STIs (Sexually Transmissible Infection). They are available in both male and female versions. Female condoms may be not only as effective as the male ones but it’s also taking time to practice and getting used to them.

Condoms

Where it is applied: female condoms are internally inserted inside the vagina while male ones are externally insert on top of the penis.

Where to find: it’s over-the-counter at pharmacies and supermarkets, or healthcare NGO like Marie Stopes.

Duration: it’s only safe if everytime the condom use doesn’t have any leakage or it’s been used correctly.

Pros: it’s hormone free, easy to use on demand and carry with you anytime. The best thing about it is prevention of STIs.

Cons: it can be easily torn off if not used properly. It contains Latex which is the ingredient some people may be allergic to.

Oral contraceptive pills

Where it is applied: it’s a tablet taking each day and everyday.

Where to find: generally it’s prescribed but In Cambodia, you can buy without prescription at pharmacies, or for safety, it’s good to consult with healthcare experts – Marie Stopes or any women health clinics.

Duration: it’s only effective if you take it regularly.

Pros: it’s highly effective if used correctly. It won’t only interrupt sex, but it may also reduce heavy period pain and give positive effects on hormonal acne.

Cons: if you forget to take it, you still have more chances to get pregnant. These pills are not suitable for those who can’t take oestrogen-containing contraception.

The contraceptive injection

Where it is applied: it commonly injects on the upper arms by trained healthcare providers.

Where to find: you can find at Marie Stopes or Anna Women-Baby’s Centre.

Duration: it lasts for 3 months.

Pros: it’s effective and won’t interrupt sex.

Cons: it may bring disrupted period or irregular bleeding. Be mindful about the time you will need to have the next injection. If there is a gap of injection, there is a chance for pregnancy.

The contraceptive implant

Where it is applied: it is inserted in the upper arms by trained healthcare providers.

Where to find: you can find at Marie Stopes and Anna Women-Baby’s Centre.

Duration: it lasts for 3 years.

Pros: it’s highly effective, and long-lasting. It won’t also affect sex, either.

Cons: it causes irregular bleeding, and required trained healthcare provider to do insertion and removal.

Intrauterine Device (IUD)

Where it is applied: it’s fitted inside women’s uterus by trained healthcare providers.

Where to find: you can find at NGOs like Marie Stopes and Anna Women-Baby’s Centre.

Duration: it lasts between 3 to 10 years depending on the type (either progesterone hormone or plastic and copper)

Pros: the copper ones are 99% effective and the hormone ones are 99.8% effective, which are also long-lasting contraceptions. The good thing about it is it can be used as an emergency contraception within 5 days (120 hours) of unprotected sex.

Cons: it can lead to irregular bleeding or spotting for the first six months of use. It’s only safe to be done by trained healthcare provider for insertion and removal.

Birth control patch

Where it is applied: you can apply on buttocks, upper outer arms, lower abdomen or upper body, except breast areas or where it will be rubbed.

Duration: 1 new patch lasts 7 days (a week) and if 3 patches are used consistently and change weekly, the users can skip on 4th week without having pregnancy.

Where to find: it can be found at Anna Women-Baby’s Centre.

Pros: it’s a good option for young grown-up girls (teens).

Cons: it’s not suitable for women who are over 35 years-old, smokers, weighed over 198 pounds, or those who prone to blood clots, have had breast or uterus cancer, or take drugs for epilepsy. Not all women have problems, but you may experience nausea, headaches, rashes, tender breasts, mood changes and menstrual cramps.

Sterilisation

Female and male surgery sterilisation

It’s the last choice for both men and women who consider to end their pregnant chances permanently.

Where to find: you can access Marie Stopes for process and procedure consultation and treatment.

Pros: it is highly effective without affecting sex, hormone free, and lasts forever.

Cons: consider throughly before going to this surgery as you can’t change your mind.

Source: WHO

ការពន្យាកំណើតមិនមែនគួរតែជាប្រធានបទសម្រាប់តែស្រ្តីរៀបការរួចហើយនិយាយអំពីទេ តែវាជាគួរតែជារឿងដែលមនុស្សគ្រប់រូបគួរយល់ដឹង រួមទាំងយុវនារី។ បើការពន្យាកំណើតមិនបានបញ្ចូលក្នុងកម្មវិធីសិក្សាទេ វាគួរតែជាប្រធានបទរវាងកិច្ចសន្ទនារវាងម្តាយនិងកូន រឺ ឳពុកនិងកូនជាផ្នែកមួយនៃចំណេះដឹងជីវិត។ នៅកម្ពុជា មិនមានចំណេះដឹងទាក់ទងនឹងផ្លូវភេទនោះទេ ដោយសារការអោយតំលៃលើភាពបរិសុទ្ធ និង តំលៃច្បាប់ស្រី តែសុខភាព/មេរៀននៃការបន្តពូជបានបញ្ចូលក្នុងកម្មវិធីសិក្សារួចហើយ។ ចំណេះដឹងផ្លូវភេទបច្ចុប្បន្នអាចនឹងសាយភាយជាសាធារណៈនិងជាសំងាត់តាមគ្រប់វិធីលឿនជាងចំណេះដឹងការពន្យាកំណើត ដូច្នេះតាមការយល់ឃើញរបស់ខ្ញុំ គ្រប់យុវវ័យ ជាពិសេសយុវនារី គួរតែត្រូវមានអ្នកអប់រំអោយមានការយល់ដឹងអំពីរឿងនេះ។ ត្រឹមត្រូវហើយ រឿងនេះស្តាប់ទៅគួរអោយឆ្គង និង មិនគួរនិយាយចេញមកសោះសម្រាប់ឳពុកម្តាយ តែពត៌មានដែលច្បាស់លាស់នៃរឿងប្រភេទនេះ អាចជួយកាត់បន្ថយនៃការមានទំនាក់ទំនងដែលមិនល្អ ការរួមភេទដែលមិននារីមិនចង់បានដោយការរំលោភលើផ្លូវភេទ ការរួមភេទដោយមិនចង់មានកូន រឺការចម្លងមេរោគផ្លូវភេទ។ រាល់ការពន្យាកំណើតតែងមានគុណសម្បត្តិ និងគុណវិបត្តិខ្លះៗ ប៉ុន្តែការពារប្រសើរជាងព្យាបាល។ ការពន្យាកំណើតមានទម្រង់ច្រើនប្រភេទ ហើយអ្នកប្រើអាចជ្រើសរើសបានទៅតាមរូបរាង និង របៀបនៃការរស់នៅរបស់គេបាន ហើយការពន្យាកំណើតដែលពេញនិយមជាងគេនៅកម្ពុជាគឺ ការលេបថ្នាំ និង ការចាក់ថ្នាំ។ នៅក្នុងផុសនេះ ខ្ញុំនឹងបង្ហាញយ៉ាងសង្ខេបអំពីគុណសម្បត្តិ និង គុណវិបត្តិនៃការពន្យាកំណើតដែលមាននៅប្រទេសយើង។ ខ្ញុំក៏សង្ឃឹមថា ការចែករំលែកនេះនឹងបានសាយភាយទៅដល់យុវវ័យទាំងក្នុងក្រុង និង ជនបទដើម្បីអោយមានការយល់ដឹងអំពីវាខ្លះ។ សូមកុំយល់ច្រលំថា វាជាការលើកទឹកចិត្តជម្រុញអោយមានការរួមភេទរវាងយុវវ័យនោះទេ តែវាជាចណេះដឹងជម្រុញការការពារ និង ការសម្រេចចិត្តរបស់យុវវ័យ ក្នុងករណីមានការរំលោភបៀតបៀនផ្លូវភេទ រឺ ការរួមភេទជាសំងាត់ដែលអាចនាំមកនូវការក្លាយជាឳពុកម្តាយទាំងវ័យក្មេង រឺមានការយកកូនចេញ។

ស្រោមអនាម័យ

ស្រោមអនាម័យជាប្រភេទការពន្យាកំណើតដែលពេញនិយម និង តែមួយគត់ដែលជួយការពារមេរោគចម្លងផ្លូវភេទ។ វាមានជាប្រភេទស្រី និង ប្រុស។ ស្រោមអនាម័យស្រីមិនសូវមានប្រសិទ្ធភាពខ្លាំងដូចស្រោមអនាម័យប្រុសទេ ហើយវាក៏ចំណាយពេលផ្សាំក្នុងការអនុវត្តន៍ដែរ។

របៀបប្រើ៖ ស្រោមអនាម័យស្រី គេប្រើដាក់នៅក្នុងទ្វារមាសស្រ្តី និង ស្រោមអនាម័យប្រុស គេប្រើដាក់នៅពីលើលឹង្គបុរស។

កន្លែងដែលអាចរកបាន៖ តាមបណ្តាគ្រឹះស្ថានឪសថស្ថាន ផ្សារទំនើប រឺ អង្គការក្រៅរដ្ឋាភិបាលដូចជា Marie Stopes។

កំឡុងពេល៖ មានប្រសិទ្ធិភាពរៀងរាល់ពេលដែលប្រើប្រាស់បានត្រឹមត្រូវ។

គុណសម្បត្តិ៖ វាមិនធ្វើអោយប៉ះពាល់អរម៉ូន ងាយស្រួលប្រើប្រាស់តាមតម្រូវការ និង ដាក់តាមខ្លួនបានគ្រប់ពេលវេលា។ អ្វីដែលល្អបំផុតអំពីវាគឺវាអាចការពារពីការចម្លងមេរោគផ្លូវភេទបាន។

គុណវិបត្តិ៖ វាអាចនឹងងាយរហែកបើប្រើប្រាស់មិនបានត្រឹមត្រូវ ហើយវាក៏មានជាតិ Latex ដែលមនុស្សមួយចំនួនងាយនឹងប្រតិកម្មដែរ។

ការលេបថ្នាំពន្យាកំណើត

របៀបប្រើ៖ វាជាប្រភេទថ្នាំគ្រាប់សម្រាប់លេបមួយថ្ងៃម្តងរៀងរាល់ថ្ងៃ។

កន្លែងដែលអាចរកបាន៖ តាមធម្មតា ថ្នាំប្រភេទនេះអាចទិញដោយមានវេជ្ជបញ្ជា តែនៅកម្ពុជា អ្នកអាចរកទិញបានដោយគ្មានវេជ្ជបញ្ជាតាមបណ្តាគ្រឹះស្ថានឪសថស្ថាន ផ្សារទំនើប រឺ អង្គការក្រៅរដ្ឋាភិបាលដូចជា Marie Stopes រឺ សម្ភពខាងស្រី្តនានា។

កំឡុងពេល៖ មានប្រសិទ្ធិភាពតែនៅពេលដែលអ្នកលេបទៀងទាត់និងត្រឹមត្រូវ។

គុណសម្បត្តិ៖ វាមានប្រសិទ្ធិភាពខ្ពស់ក្នុងការការពារ មិនប៉ះពាល់ដល់ការរួមភេទ អាចកាត់បន្ថយការឈឺចាប់ពេលមករដូវច្រើន និង មានផលវិជ្ជមានចំពោះអ្នកមានមុនអរម៉ូន។

គុណវិបត្តិ៖ ប្រសិនបើអ្នកភ្លេចលេប នោះឪកាសមានផ្ទៃពោះនឹងងាយកើតមាន ហើយវាអាចនឹងប្រតិកម្មជាមួយនឹងមនុស្សមួយចំនួនដែលប្រើការពន្យាដែលមាន oestrogen។

ការពន្យាកំណើតដោយការចាក់ថ្នាំ

របៀបប្រើ៖ ជាទូទៅ គេច្រើនចាក់វានៅដើមដៃ ដោយអ្នកឯកទេស។

កន្លែងដែលអាចរកបាន៖ អ្នកអាចរកបាននៅ Marie Stopes រឺ Anna Women-Baby’s Centre រឺគ្លីនិកខាងសម្ភពស្រ្តី។

កំឡុងពេល៖ វាមានប្រសិទ្ធិភាពរយៈពេល 3 ខែរឺ 12 អាទិត្យ។

គុណសម្បត្តិ៖ វាមានប្រសិទ្ធិភាពខ្ពស់ក្នុងការការពារ និង មិនប៉ះពាល់ដល់ការរួមភេទ។

គុណវិបត្តិ៖ វាអាចធ្វើអោយការមករដូវមានភាពរអាក់រអួល ហើយត្រូវចាំអំពីពេលដែលត្រូវចាក់បន្ទាប់។ បើមានចន្លោះពេលរវាងការការចាក់ថ្នាំ ក៏វាជាឪកាសនៃការមានផ្ទៃពោះដែរ។

ការពន្យាកំណើតដោយការបញ្ចូលបន្ទះផ្លាស្ទិកស្តើង

របៀបប្រើ៖ ជាទូទៅ គេច្រើនចាក់វានៅដើមដៃ ដោយអ្នកឯកទេស។

កន្លែងដែលអាចរកបាន៖ អ្នកអាចរកបាននៅ Marie Stopes រឺ Anna Women-Baby’s Centre ។

កំឡុងពេល៖ វាមានប្រសិទ្ធិភាពរយៈពេល 3 ឆ្នាំ។

គុណសម្បត្តិ៖ វាមានប្រសិទ្ធិភាពខ្ពស់ក្នុងការការពាររយៈពេលយូរ និង មិនប៉ះពាល់ដល់ការរួមភេទ។

គុណវិបត្តិ៖ វាអាចធ្វើអោយការមករដូវមិនទៀងទាត់ ហើយទាមទារឲ្យអ្នកឯកទេសជាអ្នកធ្វើការស៊កចូលរឺដកចេញ។

ការពន្យាកំណើតដោយប្រើកងដាក់ក្នុងស្បូន

របៀបប្រើ៖ ជាទូទៅ គេច្រើនដាក់វានៅក្នុងដៃស្បូនស្រ្តីដោយអ្នកឯកទេស។

កន្លែងដែលអាចរកបាន៖ អ្នកអាចរកបាននៅ Marie Stopes រឺ Anna Women-Baby’s Centre ។

កំឡុងពេល៖ វាមានប្រសិទ្ធិភាពរយៈពេល 3 ឆ្នាំ ទៅ 10 ឆ្នាំទៅតាមប្រភេទ (មានពីរប្រភេទ៖ មួយធ្វើពីប្រភេទអរម៉ូន progesterone និង មួយទៀតធ្វើពីទង់ដែង និង ផ្លាស្ទិក)។

គុណសម្បត្តិ៖ ប្រភេទទង់ដែងមានប្រសិទ្ធិភាពដល់ទៅ 99% និង ប្រភេទអរម៉ូនមានប្រសិទ្ធិភាពដល់ទៅ 99.8% ក្នុងការការពាររយៈពេលយូរនិង មិនប៉ះពាល់ដល់ការរួមភេទ និង មានរយៈពេលការពារបានយូរ ជាពិសេសគេអាចប្រើវាជាប្រភេទការពន្យាកំណើតបន្ទាន់ក្នុងចន្លោះពេល 5 ថ្ងៃ (120 ម៉ោង) នៃការរួមភេទដែលមិនបានការពារ។

គុណវិបត្តិ៖ វាអាចធ្វើអោយការមករដូវមិនទៀងទាត់ហើយមកដុំៗនៃរយៈពេល 6 ខែដំបូង ហើយទាមទារឲ្យអ្នកឯកទេសជាអ្នកធ្វើការស៊កចូលរឺដកចេញ។

ការពន្យាកំណើតដោយប្រើបន្ទះបិទ

របៀបប្រើ៖ អ្នកអាចបិទនៅគូថ ដើមដៃខាងក្រៅ ក្បាលពោះខាងក្រោម រឺ តួខ្លួនខាងលើ លើកលែងតែកន្លែងសុដន់ រឺកន្លែងណាដែលងាយនឹងត្រដុស ដូចជា អាវទ្រនាប់។

កន្លែងដែលអាចរកបាន៖ អ្នកអាចរកបាននៅ Anna Women-Baby’s Centre ។

កំឡុងពេល៖ មួយបន្ទះបិទមានប្រសិទ្ធិភាពរយៈពេល 7ថ្ងៃ រឺ មួយអាទិត្យ ហើយត្រូវបិទ និង ផ្លាស់ប្តូរជារៀងរាល់អាទិត្យ តែបើអ្នកប្តូរបាន3បន្ទះសម្រាប់រយៈពេល ៣ អាទិត្យជាប់គ្នា អ្នកអាចរំលងអាទិត្យទី4 ដោយគ្មានបញ្ហា។

គុណសម្បត្តិ៖ វាជាជម្រើសដ៏ល្អសម្រាប់ក្មេងស្រីជំទង់។

គុណវិបត្តិ៖ វាមិនអាចប្រើប្រាស់គ្រប់គ្នាទេ ជាពិសេសមនុស្សស្រីដែលមានវ័យលើសពី 35 ឆ្នាំ ជក់បារី មានទម្ងន់លើសពី 198 ផោន រឺ មានបញ្ហាឈាមបត់ មហារីកសុដន់ រឺស្បូន រឺ អ្នកមានបញ្ហាកន្រ្តាក់។ មិនមែនគ្រប់ស្រ្តីសុទ្ធតែមានបញ្ហានោះទេ តែអ្នកប្រើអាចប្រឈមនឹងការក្អួតចង្អោរ ឈឺក្បាល រមាស់ជុំវិញកន្លែងបិទ អារម្មរណ៍ឆាប់ផ្លាស់ប្តូរ និង ការឈឺចុកចាប់ពេលមានរដូវ។

ការវះកាត់ផ្តាច់មេជីវិត និង ការចងស្បូន

វាជាជម្រើសចុងក្រោយសម្រាប់មនុស្សប្រុស រឺ មនុស្សស្រីណាដែលចង់បញ្ចប់ការមានកូនជាអចិន្រ្តៃយ៍។

កន្លែងដែលអាចរកបាន៖ អ្នកអាចរកបាននៅ Marie Stopes សម្រាប់ការពិគ្រោះយោបល់ និង ការវះកាត់ព្យាបាល។

គុណសម្បត្តិ៖ វាមានប្រសិទ្ធិភាពជានិរន្ត។

គុណវិបត្តិ៖ បើអ្នកសម្រេចចិត្តធ្វើវាហើយ អ្នកមិនអាចប្តូរចិត្តបានវិញទេ។

Published by vinniethedainty

Having migrated to Australia since 2013, I realized that I tend to love about beauty and decided to pick it as my skill and career. It now becomes the skill for life, the skill I have learned, worked, experienced and passionate about and I would love to use this blog as the means to share, educate and support Khmer ladies and all types of readers.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: